កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
-ចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ
-ដាក់លិខិតប្រកាសសារពើពន្ធ
និងផ្តល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ
-បង់ពន្ធតាមកាលបរិច្ឆេទកំណត់
-កាន់កាប់ថែរក្សា និង ត្រូវបង្ហាញបញ្ជីលិខិតយុត្តិការ
និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ
-បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ
-បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ការប្រាក់ផ្សេងៗដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទដូចមាន
ចែងនៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬ ដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ
-ត្រូវមានភាពស្មោះត្រង់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ
-ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញកាតព្វកិច្ច
សិទ្ធិរបស់អ្នកជាប់ពន្ធ
-ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាលសារពើពន្ធ
-ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និង
មានការជួយពន្យល់ណែនាំឱ្យបានយល់អំពីកិច្ចដំណើរការនៃប្រព័ន្ធ ពន្ធដារ នីតិវិធីសារពើពន្ធ
និង ការអនុវត្តកាតព្វកិច្ចសារពើពន្ធ
-ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធចំពោះកិច្ចការសារពើពន្ធ
-ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ
-បង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់
-មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ
តាមការជ្រើសរើសដើម្បីផ្តល់យោបល់អំពីកិច្ចការ សារពើពន្ធ
-ទទួលបានការអនុវត្តដោយមានតម្លាភាព និង មិនលម្លៀងពីសំណាក់រដ្ឋបាលសារពើពន្ធ
-ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ
0 comments:
Post a Comment