ចង់បើកក្រុមហ៊ុនទេសចរណ៍មួយត្រូវការអ្វីខ្លះ ?


ចង់​បើក​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ត្រូវការ​លក្ខខណ្ឌ​អ្វីខ្លះ ?

រាជធានី​ភ្នំពេញ ៖ អ្នក​កំពុង​មាន​គម្រោង​ចង់​បើក​ក្រុមហ៊ុន​ទេសចរណ៍​មែន​ទេ ? ថ្ងៃនេះ ក្រុមហ៊ុន «​ឌី.អិន.ខេ.អិល ប៊ឹសឺនេសខនសលធេន ខូ អិល ធី ឌី​» នឹង​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​លក្ខខណ្ឌ​នានា ដើម្បី​អាច​បើក​ក្រុមហ៊ុន​ទេសចរណ៍​មួយ​បាន ។
យោង​តាម​ឯកសារ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទេស​ចរណ៍​ដល់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ត្រូវ​បាន​បែងចែក​ជា​៤​ប្រភេទ​គឺ ៖
១-​អាជ្ញាប័ណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា (Outbound Tour Operators)
២-​អាជ្ញាប័ណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Inbound Tour Operators)
៣-​អាជ្ញាប័ណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Domestic Tour Operators)
៤-​អាជ្ញាប័ណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ភ្នាក់ងារទេសចរណ៍ (Travel Agent)

យោង​តាម​ឯកសារ​ដដែល​បញ្ជាក់​ថា បុគ្គល​ដែល​មាន​បំណង​ប្រកប​អាជីវកម្ម​ការី​ទេស​ចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ឬ​បើក​សាខា ត្រូវ​បំពេញ​សំណុំ​បែបបទ ឯកសារ​សំអាង និង​ព័ត៌មាន​មួយ​ចំនួន​ដូច​ជា ៖ ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម និង​មាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធនាគារ ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍ ។
ជាមួយ​គ្នា​នេះ អ្នក​ដែល​មាន​បំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​នេះ ក៏​ត្រូវ​មាន​ឯកសារ​មួយ​ចំនួន​ផង​ដែរ ដូច​ជា ៖
១-​លិខិតបញ្ជាក់​ទីស្នាក់ការ ឬ​កិច្ចសន្យាជួល​ផ្ទះ​, កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ការ​ប្រកប​អាជីវកម្ម ។
២-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន (​សម្រាប់​ជនបរទេស​) ។
៣-​រូបថត​ម្ចាស់​អាជ្ញាប័ណ្ណ​ទេសចរណ៍ (៤x៦) ចំនួន​៣​សន្លឹក ។
បុគ្គល​ដែល​ស្នើ​សុំ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់​ងារ​ទេសចរណ៍ (​រួម​ទាំង​សាខា​)​ត្រូវ​បំពេញ​សំណុំ​បែបបទ​រួម​ទាំង​ឯកសារ​សំអាង និង​ព័ត៌​មាន​មួយ​ចំនួន​ដូច​ជា ៖
១-​ត្រូវ​មាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធនាគារ ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍ ។
២-​អាជ្ញាប័ណ្ណ​ទេសចរណ៍​ច្បាប់​ដើម ។
៣-​របាយការណ៍​សកម្មភាព​អាជីវកម្ម​ឆ្នាំ​មុន​។
៤-​កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ការ​ប្រកប​អាជីវកម្ម ។
៥-​រូបថត​ម្ចាស់​អាជ្ញាប័ណ្ណ​ទេសចរណ៍ (៤x៦) ចំនួន​៣​សន្លឹក ។
ចំពោះ​ប្រាក់​តម្កល់​ធានា​ការ​ប្រកប​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ត្រូវ​បាន​កំណត់​ទៅ​តាម​វិសាលភាព និង​ទំហំ​អាជីវកម្ម​ដូច​ជា ៖
-​អាជ្ញាប័ណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍ ដែល​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា (Outbound Tour Operators) ត្រូវ​តម្កល់​ប្រាក់​៧.០០០​ដុល្លារ​អា​មេ​រិ​ក ។
-​អាជ្ញាប័ណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Inbound Tour Operators)​ត្រូវ​តម្កល់​ប្រាក់​៥.០០០​ដុល្លារ​អា​មេ​រិ​ក ។
-​អាជ្ញាប័ណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​កម្សាន្ត​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា (Domestic Tour Operators) ត្រូវ​តម្កល់​ប្រាក់​៥.០០០​ដុល្លារ​អា​មេ​រិក ។
-​អាជ្ញាប័ណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ភ្នាក់ងារទេសចរណ៍ (Travel Agent) ត្រូវ​តម្កល់​ប្រាក់​២.០០០​ដុល្លារ​អា​មេ​រិ​ក ៕
  ________________________________________________________________________________
Tell: 099 35 55 52 / 099 64 65 65 / 097 35 555 52 / 066 35 55 52 / 060 35 55 52 / 068 35 55 52
Address : 62Z, St. Preas Sihaknuk, Sangkat Tonle Basak, Khan Chamkarmorn, Phnom Penh
Email: bestsolutions@dnkservice.com
Fb page: DNK Business Consultant
Share on Google Plus

About DNKL BUSINESS CONSULTANT

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment